រឿងរ៉ាវ "ផ្ទះសសរ១០០ ឰដ៏ក្រចេះក្រុង"
សំណង់ផ្ទះខ្មែរ គឺជាអត្តសញ្ញាណសិល្បៈ ស្ថាបត្យកម្មជាតិមួយដែលយើងជាកូនចៅជំនាន់ក្រោយមិនគួរមើលរំលង។ ឰដ៏ក្រចេះវិញ បច្ចុប្បន្នមានផ្ទះបុរាណសសរ១០០ ដែលមានអាយុកាលជាង ១០០ឆ្នាំ ដែលសាងសង់ឡើងវិញដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ រួចរាល់កាលពីនៅចុងឆ្នាំ២០២០នេះ។ ផ្ទះនេះ សាងសង់ឡើងវិញ នៅទីតាំងវិហាររកាកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទិញផ្ទះសសរ១០០នេះ ពីគ្រួសារមួយ នៅក្នុងភូមិកោះកណ្តុរ ស្រុកឆ្លូង ខេត្តក្រចេះ។ ការសម្រេចទិញនេះ ដោយសារម្ចាស់ផ្ទះមានបំណងរើផ្ទះ ព្រោះត្រូវយកដីចែកឲ្យកូនៗបន្តទៀត ខណៈផ្ទះនេះក៏មានសភាពចាស់ទ្រុឌទ្រោមផងដែរ។ នៅពេលដែលក្រសួងវប្បធម៌សម្រេចទិញនេះ ផ្ទះនេះនៅសល់សសរត្រឹមតែ៤០ដើមប៉ុណ្ណោះ ដែលតម្រូវឲ្យមន្ត្រីជំនាញយកទៅសាងសង់ឡើងវិញ តាមទ្រងទ្រាយដើម។ ផ្ទះសសរ១០០ នៃក្រុងក្រចេះបច្ចុប្បន្នបានក្លាយជាទិសដៅទេសចរណ៍មួយប្រចាំខេត្តក្រចេះ ក៏ជាសារមន្ទីរដាក់តាំងបង្ហាញសម្ភារៈបុរាណ ដែលប្រមូលយកពីភូមិស្រុកនានាក្នុងតំបន់។ ដោយសារអាយុកាលច្រើនជំនាន់ គ្រោងឆ្អឺង និងសសរផ្ទះខ្លះបានពុកផុយ។ យ៉ាងណាក្រសួងវប្បធម៌ ថាកំពុងស្វែងរកថវិកាសម្រាប់ជួសជុលបង្គ្រប់សសរឱ្យបានគ្រប់១០០ឡើងវិញ។
ប្រសិនបើប្រិយមិត្តបានទៅដល់ខេត្តក្រចេះ ចូរកុំរំលងផ្ទះបុរាណមួយនេះដែលស្ថិតនៅក្នុងក្រុងក្រចេះតែម្តង ស្ថិតក្នុងបរិវេណព្រះវិហារបុរាណ វត្តរការកណ្តាល ហើយក៏ជាប់មាត់ទន្លេមេគង្គដែលផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ និងខ្យល់អាកាសបរិសុទ្ធផងដែរ។